មានពរហើយ អ្នកដែលស្លូតត្រង់
មានមនុស្សជាច្រើនមានការយល់ច្រឡំថា ពាក្យស្លូតត្រង់ គឺមានន័យដូចពាក្យ ទន់ខ្សោយ ហើយគេក៏បានប្រើពាក្យទាំងពីរច្របល់ចូលគ្នា តាំងពីយូរមកហើយ។ ទន្ទឹមនឹងនោះ មានអ្នកខ្លះយល់ថា មនុស្សស្លូតត្រង់ ជាមនុស្សដែល “ចុះចូលខ្លាំងពេក ងាយឲ្យគេបង្ខំ កម្សាក ឬខ្វះភាពរស់រវើក”។ ការនេះបាននាំឲ្យអ្នកខ្លះសួរថា ហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលថា “មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក”(ម៉ាថាយ ៥:៥)។
អ្នកប្រាជ្ញជនជាតិក្រិក ឈ្មោះ ដាប់ប៊លយ៉ូ អ៊ី វ៉ាញ(W. E. Vine) បានមានប្រសាសន៍ថា ភាពស្លូតត្រង់ ដែលមានចែងក្នុងព្រះគម្ពីរ ជាចរិយ៉ាសម្បត្តិ ដែលយើងមានចំពោះព្រះ “ដោយយើងទទួលស្គាល់ថា ព្រះអង្គប្រព្រឹត្តល្អចំពោះយើង ដោយយើងមិនប្រកែក ឬប្រឆាំងនឹងព្រះអង្គ”។
យើងឃើញថា ព្រះយេស៊ូវជាអ្នកស្លូតត្រង់ ដោយព្រះអង្គសប្បាយព្រះទ័យ នៅក្នុងការធ្វើតាមបំណងព្រះទ័យព្រះវរបិតា។ លោកវ៉ាញក៏បានមានប្រសាសន៍ទៀតថា “ភាពស្លូតត្រង់ ដែលព្រះអម្ចាស់បានបង្ហាញចេញមក និងបានបង្គាប់ដល់គ្រីស្ទបរិស័ទ គឺជាផលផ្លែនៃអំណាចចេស្តារបស់ព្រះអង្គ។ … ព្រះអង្គមានភាពស្លូតត្រង់ ព្រោះព្រះអង្គមានប្រភពនៃអំណាចដែលគ្មានកំណត់របស់ព្រះ”។ ព្រះអង្គអាចបង្គាប់ឲ្យពួកទេវតា ចុះមករារាំងមិនឲ្យគេឆ្កាងព្រះអង្គក៏បាន។
ព្រះយេស៊ូវបានប្រាប់អ្នកដើរតាមព្រះអង្គ ដែលនឿយព្រួយ និងមានបន្ទុកថា “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង”(ម៉ាថាយ ១១:២៩)។ ព្រះអង្គជាគំរូដ៏ល្អឥតខ្ចោះ…
ជិតមកដល់
សព្វថ្ងៃនេះ យើងច្រើនតែឃើញគេផ្សាយពាណិជ្ជកម្ម អំពី “ការជិតមកដល់” នៃកម្មវិធីកម្សាន្ត ឬការប្រកួតកីឡាណាមួយ ឬក៏ការបញ្ចេញនូវបច្ចេកវិទ្យាចុងក្រោយជាដើម។ គោលដៅនៃការប្រកាសនេះ គឺដើម្បីធ្វើឲ្យប្រជាជនមានការរំពឹងរង់ចាំ ដោយចិត្តរំភើបរីករាយ ចំពោះការអ្វីដែលនឹងកើតឡើង ទោះបីជាត្រូវរង់ចំាជាច្រើនខែទៀតក៏ដោយ។
ពេលខ្ញុំអានកណ្ឌគម្ពីរវិវរណៈ ខ្ញុំមានការស្ងើចសរសើរ ចំពោះសេចក្តីបង្រៀនអំពីហេតុការណ៍ជាច្រើន ដែល“ជិតមកដល់” ដែលមានចែងក្នុងកណ្ឌនេះទំាងមូល។ បទគម្ពីរមិនបានចែងថា “ព្រះយេស៊ូវនឹងយាងមកដល់ នៅថ្ងៃណាមួយ ក្នុងពេលអនាគតដ៏វែងឆ្ងាយ” នោះឡើយ តែមានបទគម្ពីរជាច្រើន ដែលចែងថា “អស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក”(១:១) និងមានឃ្លាដែលថា “ពេលវេលានោះជិតដល់ហើយ”(ខ.៣)។ ក្នុងជំពូកចុងក្រោយនៃកណ្ឌគម្ពីរវិវរណៈ ព្រះអម្ចាស់បានមានបន្ទូលបីដងថា ព្រះអង្គនឹងមកជាឆាប់(វិវរណៈ ២២:៧,១២,២០)។
ចាប់តាំងពីពេលដែលព្រះអង្គមានបន្ទូលដូចនេះ គឺមានរយៈពេលជាង២ពាន់ឆ្នាំហើយ ដូចនេះ ពាក្យថា “នឹងមកជាឆាប់” ពិតជាពិបាកនឹងឲ្យយើងយល់ណាស់ បើតាមបទពិសោធន៍របស់យើង។
ព្រះអង្គមិនបានឲ្យយើងផ្តោតទៅលើកាលបរិច្ឆេទ នៃការយាងមកវិញរបស់ព្រះអង្គទេ ផ្ទុយទៅវិញ ព្រះអម្ចាស់បានជំរុញយើង ឲ្យផ្តោតទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ ដែលនឹងបានសម្រេច។ ព្រះអង្គបានត្រាសហៅយើង ឲ្យរស់នៅថ្វាយព្រះអង្គ ក្នុងពេលបច្ចុប្បន្ន “ទាំងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង”(ទីតុស ២:១៣)។-David McCasland
ការប្តេជ្ញាចិត្ត
ក្នុងអំឡុងពេលទូរទស្សន៍កំពុងផ្សាយពត៌មាន អំពីទុក្ខវេទនារបស់ជនភាសខ្លួន ដែលបានរត់គេចចេញពីប្រទេស ដែលកំពុងតែហិនហោចដោយសារសង្រ្គាម ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំងចំពោះពាក្យសម្តីរបស់ក្មេងស្រីម្នាក់ អាយុ១០ឆ្នាំ។ ទោះបីជាជនភាសខ្លួនទាំងនោះ មិនងាយនឹងបានត្រឡប់មកផ្ទះរបស់ខ្លួនវិញក៏ដោយ ក៏នាងនៅតែបង្ហាញចេញនូវទឹកចិត្តដែលមិនព្រមបោះបង់ចោលដោយងាយៗ។ នាងនិយាយប្រាប់គេ ដោយការប្តេជ្ញាចិត្តដ៏ស្ងាត់ស្ងៀមថា “ពេលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងទៅលេងអ្នកជិតខាងរបស់ខ្ញុំ ខ្ញុំនឹងលេងជាមួយមិត្តភ័ក្តរបស់ខ្ញុំ។ ប៉ាខ្ញុំថា យើងអត់មានផ្ទះនៅទៀតទេ តែខ្ញុំប្រាប់គាត់ថា យើងនឹងជួសជុលផ្ទះយើងឡើងវិញ”។
យើងអាចមានការប្តេជ្ញាចិត្ត ក្នុងការរស់នៅ ជាពិសេស នៅពេលដែលការប្តេជ្ញាចិត្តនោះ បានចាក់ឫសចូលទៅក្នុងសេចក្តីជំនឿលើព្រះ និងសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ។ យ៉ាងណាមិញ កណ្ឌគម្ពីរនាងរស់ បាននិយាយអំពីស្រ្តីបីនាក់ ដែលបានរស់នៅជាមួយគ្នា ដោយសោកនាដកម្ម។ បន្ទាប់ពីប្តីរបស់នាងណាអូមី និងកូនប្រុសទាំងពីរនាក់របស់នាងបានស្លាប់អស់ នាងក៏បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតរបស់នាង នៅភូមិបេថ្លេហិមវិញ ហើយនាងបានជម្រុញឲ្យកូនប្រសាស្រីទាំងពីរនាក់ ដែលជាស្រ្តីមេម៉ាយ បន្តរស់នៅក្នុងស្រុកម៉ូអាប់។ នាងអ័រប៉ាបានបន្តរស់នៅក្នុងស្រុកនោះទៀត តែនាងរស់បានស្បថថា នាងនឹងទៅតាមនាងណាអូម៊ីគ្រប់ទីកន្លែង គឺដូចដែលនាងបាននិយាយថា “សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ”(នាងរស់ ១:១៦)។ ពេលនាងណាអូមីឃើញថា នាងរស់ “ប្តេជ្ញាចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ”(ខ.១៨) ហើយពួកគេក៏បានចាប់ផ្តើមចេញដំណើរជាមួយគ្នា។
ជួនកាល ភាពមានៈមានឫសគល់នៅក្នុងសេចក្តីអំណួត តែការប្តេជ្ញាចិត្តមានភាពរឹងមាំកាន់តែខ្លាំង ដោយសារសេចក្តីស្រឡាញ់។ ពេលព្រះយេស៊ូវយាងទៅរកឈើឆ្កាង “ព្រះអង្គតម្រង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិម”(លូកា ៩:៥១)។ ព្រះអង្គបានប្តេជ្ញាចិត្តថា នឹងសុគតជួសយើងរាល់គ្នា ទាល់តែបានសុគត…
គ្មានអគ្គីសនីប្រើប្រាស់
នៅចុងខែតុលា ឆ្នាំ២០១២ មានខ្យល់ព្យុះកំបុតត្បូងដ៏ធំមួយ បានវាយប្រហារមកលើ តំបន់ឥសាន្តនៃសហរដ្ឋអាមេរិក ដែលមានប្រជាជនរស់នៅច្រើន ហើយបានបណ្តាលឲ្យមានទឹកជំនន់ និងមហន្តរាយដ៏ធ្ងន់ធ្ងរ។ ក្នុងអំឡុងពេលខ្យល់ព្យុះកំពុងបក់បោកមក មានអតិថិជនជាង៨លាននាក់ មិនមានអគ្គីសនីប្រើប្រាស់។ ការខ្វះខាតអគ្គីសនីបានបណ្តាលឲ្យមានការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងទឹក និងនាំឲ្យមានការអាក់ខានផ្នែកដឹកជញ្ជូន។ ខ្យល់ដែលបក់ថ្ងួចថ្ងូរ និងទឹកដែលបានឡើងយ៉ាងឆាប់រហ័ស បានបណ្តាលឲ្យតំបន់រស់នៅរបស់ប្រជាជន មានការខូតខាត លិចទឹក និងកកស្ទះដោយសារដីខ្សាច់ជាច្រើន ដែលគរជាពំនូកធំៗ។ ពេលនោះ សារពត៌មានបានផ្សព្វផ្សាយថា “មានមនុស្សរាប់លាននាក់គ្មានអគ្គីសនីប្រើប្រាស់”។
យ៉ាងណាមិញ សោកនាដកម្មដែលកើតឡើងចំពោះខ្លួនយើងផ្ទាល់ ច្រើនតែអាចធ្វើឲ្យយើងមានអារម្មណ៍ថា អស់កម្លាំង និងដូចជាស្ថិតក្នុងភាពងងឹត គឺមិនខុសពីព្យុះកំបុតត្បូងដែលកើតមានក្នុងធម្មជាតិឡើយ។ ក្នុងពេលបែបនេះ សូមយើងគិតអំពីព្រះបន្ទូលព្រះ ដែលបានចែងថា “ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។
ពេលយើងធ្លាក់ដល់ចំណុចទាបបំផុត ដោយខ្សោះអស់ទំាងកម្លាំងចិត្ត និងកម្លាំងកាយ នោះយើងអាចសង្ឃឹមដល់ព្រះអម្ចាស់ ហើយស្វែងរកកម្លាំងក្នុងព្រះអង្គ។ ព្រះអង្គបានសន្យាថា “តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាបដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ”(ខ.៣១)។ ព្រះជាប្រភពនៃអំណាចខាងវិញ្ញាណរបស់យើង ក្នុងពេលព្យុះនៃជីវិត។-David McCasland
ការចង់បានអ្វីមួយភ្លាមៗ
ពេលដែលកាំមីរ៉ាម៉ាកប៉ូឡារយ អេសអិច៧០(Polaroid SX-70) ចាប់ផ្តើមមានដាក់លក់ ក្នុងឆ្នាំ១៩៧២ កាំមីរ៉ាម៉ាកនេះក៏បាននាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងសិល្បៈនៃការថតរូប។ លោកអូវិន អេឌវើត(Owen Edward) បានធ្វើការអត្ថាធិប្បាយ ក្នុងទស្សនាវដ្តីស្មីតសូនៀនថា “កាំមីរ៉ា គឺជាការអស្ចារ្យនៃរូបវិទ្យា អុបទិក និងអេឡិចត្រូនិច”។ ពេលយើងប្រើកាំមីរ៉ាប្រភេទនេះ ដើម្បីថតរូបភាព យើងគ្រាន់តែចុចប៊ូតុងថតយករូបភាព ហើយភ្លាមនោះ “មានក្រដាស់ទទេរាងការេមួយសន្លឹកក៏បានចេញតាមផ្នែកខាងមុខរបស់កាំមីរ៉ា ហើយប្រែពណ៌ចេញជារូបថតតែម្តង”។ មនុស្សម្នាចូលចិត្តកាំមីរ៉ាប្រភេទនេះណាស់ ព្រោះពួកគេអាចថតភ្លាម ហើយបានរូបថតភ្លាម ដោយមិនបាច់រង់ចាំយូរ។
យ៉ាងណាមិញ លោកអូស្វ៊ល ឆេមប័រ(Oswald Chambers) បានយល់ថា ការចង់បានអ្វីភ្លាមៗ មានទំនាក់ទំនងយ៉ាងខ្លាំង នឹងការលោភចង់បាន។ គាត់មានប្រសាសន៍ថា ការលោភចង់បាន គឺមានន័យថា “ខ្ញុំចង់បានរបស់នេះភ្លាមៗ”។ វាអាចជាការស្រេកឃ្លានខាងសាច់ឈាម ឬការចង់បានរបស់កម្មសិទ្ធិខាងវិញ្ញាណ … ឧទាហរណ៍ “ខ្ញុំមិនអាចរង់ចាំការឆ្លើយតបរបស់ព្រះបានទេ ព្រះអង្គពិតជាតស់តើយនឹងខ្ញុំពេកហើយ”។ ដូចនេះ ការលោភចង់បាន គឺមានអត្ថន័យដូចនេះឯង គឺមិនខុសពីការចង់បានអ្វីភ្លាមៗឡើយ។
ក្នុងទំនុកដំកើង ជំពូក២៧ ស្តេចដាវីឌបានរៀបរាប់អំពីការដែលទ្រង់រង់ចាំព្រះ ក្នុងអំឡុងពេលដែលមានបញ្ហាដ៏ធំ ដោយមិនដឹងថា ត្រូវដោះស្រាយយ៉ាងដូចម្តេចទេ។ តែទ្រង់មិនបានអស់សង្ឃឹមទេ ផ្ទុយទៅវិញ ទ្រង់នៅតែមានទំនុកចិត្តថា ទ្រង់ “នឹងបានមើលឃើញសេចក្តីល្អរបស់ព្រះអម្ចាស់ ក្នុងស្ថានរបស់មនុស្សរស់”(ខ.១៣)។…
អំណាចនៃក្តីស្រឡាញ់
ជាញឹកញាប់ សៀវភៅដែលនិយាយអំពីភាពជាអ្នកដឹកនាំ ច្រើនតែជាសៀវភៅដែលលក់ដាច់ជាងគេ។ ភាគច្រើននៃសៀវភៅទាំងនោះ បាននិយាយអំពីរបៀបក្លាយជាអ្នកដឹកនាំដែលមានអំណាច និងមានប្រសិទ្ធិភាព ក្នុងការងារ។ ប៉ុន្តែ សៀវភៅដែលលោកហេនរី ណូវិន(Henri Nouwen)បាននិពន្ធ ដែលមានចំណងជើងថា ក្នុងព្រះនាមព្រះយេស៊ូវ ដែលឆ្លុះបញ្ចាំងអំពីភាពជាអ្នកដឹកនាំរបស់គ្រីស្ទបរិស័ទ ត្រូវបាននិពន្ធឡើង ដោយមានទស្សនៈខុសពីសៀវភៅទាំងនោះ។ លោកហេនរី ជាអតីតសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ដែលបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការបម្រើ ក្នុងសហគមន៍អភិវឌ្ឍន៍យុវជនពិការ។ គាត់បានមានប្រសាសន៍ថា “យើងមិនត្រូវសួរថា : តើមានមនុស្សប៉ុន្មាននាក់ ដែលពិតជាឲ្យតម្លៃអ្នក? តើអ្នកនឹងទទួលបានជោគជ័យច្រើនប៉ុណ្ណា? តើអ្នកអាចបង្ហាញលទ្ធផលនៃការងារខ្លះបានទេ?” ប៉ុន្តែ យើងត្រូវសួរថា : តើអ្នកស្រឡាញ់ព្រះយេស៊ូវទេ? … ក្នុងពិភពលោក ដែលមានភាពឯកកោ និងការអស់សង្ឃឹម យើងពិតជាត្រូវការបុរសនិងស្រ្តី ដែលស្គាល់បំណងព្រះទ័យព្រះ គឺព្រះទ័យដែលអត់ទោស ដែលមើលថែរ ដែលឈោងចាប់ និងសព្វព្រះទ័យនឹងប្រោសឲ្យជា”។
សាវ័កយ៉ូហានបានមានបង្រៀនថា “សេចក្តីស្រឡាញ់របស់ព្រះបានសម្តែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ៍ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង”(១យ៉ូហាន ៤:៩-១០)។
ត្រង់ចំណុចនេះ លោកហេនរីបានមានប្រសាសន៍ថា “អ្នកដឹកនាំសម្រាប់ពេលអនាគត ជាអ្នកដែលពិតជាស្គាល់ព្រះទ័យព្រះ ដែលបានយកកំណើតជាមនុស្ស។ ក្នុងព្រះអង្គ យើងរកឃើញ…
ថ្លែងប្រាប់នៅលើភ្នំ
ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មានអត្ថបទសារពត៌មានជាតិដែលគេបានចែកផ្សាយទូទាំងសហរដ្ឋអាមេរិក បានកោតសរសើរក្មេងជំទង់មួយក្រុម ដែលជាអ្នកជិះស្គីលើក្តាបន្ទះ ដែលបានធ្វើកម្មវិធីថ្វាយបង្គំព្រះប្រចាំសប្តាហ៍របស់ពួកជំនុំ នៅតាមចំណោតជិះស្គីមួយ ក្នុងរដ្ឋខូឡូរ៉ាដូ។ កាសែតសាំមិត ដេលីញូ បានចុះផ្សាយថា មានមនុស្សជាច្រើនមានការប៉ះពាល់ចិត្ត ពេលបានស្តាប់រឿង ដែលកញ្ញាឃីមបឺលី នីកូលេទី បានចែកចាយ អំពីក្មេងជំទង់ ដែលចូលចិត្តជិះស្គីលើក្តាបន្ទះ និងចូលចិត្តប្រាប់គេ អំពីការដែលព្រះគ្រីស្ទបានធ្វើឲ្យជីវិតខ្លួនផ្លាស់ប្រែ។ នៅទីនោះ មានអង្គការយុវជនគ្រីស្ទបរិស័ទមួយ បានជួយឧបត្ថម្ភក្មេងជំទង់ ដោយបណ្តុះបណ្តាលពួកគេ ឲ្យទៅចែកចាយ អំពីសេចក្តីស្រឡាញ់របស់ព្រះ។
ការធ្វើកិច្ចការអ្វីមួយ ដោយខ្លួនឯង គឺងាយស្រួលជាងការបណ្តុះបណ្តាលអ្នកដទៃ ឲ្យធ្វើកិច្ចការនោះ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើការលះបង់ពេលវេលា និងកម្លាំង នៅក្នុងការបង្រៀនសាវ័កទាំង១២នាក់ ដើម្បីឈោងចាប់លោកិយ តាមរយៈពួកគេ។ ក្នុងអំឡុងពេលដែលមានមនុស្សជាច្រើន កំពុងស្រែកអំពាវសូមឲ្យព្រះអង្គប្រោសខ្លួនឲ្យជា ព្រះអង្គបានយាងឡើងភ្នំ ដែលនៅទីនោះ “ទ្រង់តម្រូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ”(ម៉ាកុស ៣:១៤)។
ក្នុងចំណោមអ្នកជិះស្គីលើក្តាបន្ទះ នៅរដ្ឋខូឡូរ៉ាដូ មានម្នាក់បានចែកចាយ អំពីការបណ្តុះបណ្តាលអំពីការបង្កើតសិស្ស យ៉ាងដូចនេះថា “កាលពីមុន ខ្ញុំមិនដែលអាចកសាងទំនាក់ទំនងជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្រឲ្យបានល្អទេ។ ខ្ញុំបាននៅឆ្ងាយពីពួកគេ។ តែកម្មវិធីបណ្តុះបណ្តាលនេះ បានបង្រៀនឲ្យខ្ញុំស្គាល់សេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងបង្រៀនខ្ញុំ ឲ្យបើកចិត្ត ដើម្បីទៅឈោងចាប់អ្នកដទៃ”។
យើងនឹងមានសេចក្តីក្លាហាន នៅក្នុងការប្រព្រឹត្ត…
ចរិយាសម្បត្តិ ឬកេរ្តិ៍ឈ្មោះ?
លោកចន វូឌិន(John Wooden ឆ្នាំ១៩១០ ដល់ ២០១០) ជាគ្រូបង្វិកកីឡាបាល់បោះដ៏ល្បីល្បាញ ដែលបានជឿថា ចរិយាសម្បត្តិរបស់មនុស្ស សំខាន់ជាងកេរ្តិ៍ឈ្មោះ។ គាត់ប្រាប់សិស្សរបស់គាត់ជាញឹកញាប់ថា “កេរ្តិ៍ឈ្មោះរបស់អ្នករាល់គ្នា គឺជាអ្វីដែលអ្នកដទៃដាក់ឲ្យអ្នក តែចរិយាសម្បត្តិរបស់អ្នក គឺជាលក្ខណៈពិតរបស់អ្នក។ មានតែអ្នកទេ ដែលដឹងថា ខ្លួនឯងមានចរិយាសម្បត្តិយ៉ាងណា។ អ្នកអាចកុហក់អ្នកដទៃ តែមិនអាចបោកខ្លួនឯងបានទេ”។
យ៉ាងណាមិញ ក្នុងព្រះគម្ពីរវិវរណៈ យើងឃើញថា ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ បានផ្ញើព្រះរាជសាររបស់ព្រះអង្គ ទៅកាន់ពួកជំនុំទាំងប្រាំពីរក្នុងតំបន់អាស៊ី។ ព្រះអង្គបានមានបន្ទូលទៅកាន់ពួកជំនុំ នៅក្រុងសើដេសថា ព្រះអង្គបានស្គាល់ការដែលពួកគេប្រព្រឹត្តហើយ គឺដែលពួកគេមានឈ្មោះថារស់ តែពួកគេស្លាប់ទេ”(វិវរណៈ ៣:១)។ ព្រះអម្ចាស់បានជ្រាប អំពីចរិយាសម្បត្តិដ៏ពិតរបស់ពួកគេ ហើយពួកគេក៏ដឹងច្បាស់ផងដែរ។ ព្រះអង្គក៏បានប្រាប់ពួកគេ ឲ្យភ្ញាក់ខ្លួនឡើង ដើម្បីពង្រឹងជីវិតខាងវិញ្ញាណ ដែលរៀបនឹងស្លាប់នោះ(ខ.២)។ ព្រះអង្គបានជម្រុញពួកគេកុំឲ្យភ្លេចសេចក្តីពិតដែលពួកគេបានទទួល ឲ្យពួកគេកាន់តាម ព្រមទាំងប្រែចិត្ត ហើយចាប់ផ្តើមទៅតាមទិសដៅថ្មី(ខ.៣)។
ពេលដែលព្រះអម្ចាស់បង្ហាញឲ្យយើងដឹងថា មានអ្វីដែលទាស់ខុសក្នុងជីវិតយើង ព្រះអង្គក៏បានផ្តល់ឲ្យនូវអំណោះស្រាយ ដើម្បីឲ្យមានការផ្លាស់ប្រែផងដែរ។ កាលណាយើងងាកបែរចេញពីអំពើបាបរបស់យើង ព្រះអង្គនឹងអត់ទោសឲ្យយើង ហើយចម្រើនកម្លាំងយើង ដើម្បីឲ្យយើងមានការចាប់ផ្តើមជាថ្មី។
នេះពិតជាសេរីភាពដ៏អស្ចារ្យណាស់ ដែលយើងបានលះបង់កេរ្តិ៍ឈ្មោះក្លែងក្លាយខាងវិញ្ញាណ ហើយចាប់យកចរិយាសម្បត្តិដ៏ពិត ដែលនាំមកនូវជីវិត ដែលកើតចេញពីការស្គាល់ព្រះគ្រីស្ទជាព្រះអម្ចាស់នៃយើង!-David MCCASLAND
ការថ្កោលទោសខ្លួនឯង
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីអ្នកស៊ើបអង្កេតឯកជនម្នាក់ នៅសហរដ្ឋអាមេរិក។ ពេលគាត់ទៅស៊ើបអង្គេតនៅផ្ទះណាមួយ គាត់គោះទ្វារផ្ទះនោះ ហើយពេលគេបើកទ្វារឲ្យគាត់ គាត់ក៏បង្ហាញកាតសម្គាល់ខ្លួនរបស់គាត់ ហើយប្រាប់គេថា “អ្នកប្រហែលជាដឹងហើយថា ពួកខ្ញុំមកនេះទីនេះ ដើម្បីអ្វី”។ ជាញឹកញាប់ អ្នកដែលបើកទ្វារឲ្យគាត់នោះ ច្រើនតែមានការតក់ស្លត់ ហើយលាន់មាត់ថា “ហេតុអ្វីក៏លោកដឹងថា ខ្ញុំបានប្រព្រឹត្តបទល្មើសនោះ?” បន្ទាប់មក អ្នកនោះក៏បានសារភាព ដោយរៀបរាប់អំពីឧក្រឹដ្ឋកម្មដែលខ្លួនបានប្រព្រឹត្ត ដោយសម្ងាត់តាំងពីយូរមកហើយ។ លោករ៉ុន រូសេនបូម(Ron Rosenbaum) បានសរសេរអំពីរឿងនេះ ក្នុងទស្សនាវដ្តីស្ម៊ីតសូនៀនថា ភាពតក់ស្លុតរបស់ជនល្មើស “បានបណ្តាលឲ្យកម្លាំងមូលដ្ឋាននៃសម្បជញ្ញៈរបស់ខ្លួនរើឡើង ដែលធ្វើឲ្យអ្នកនោះសារភាពនូវការអ្វីដែលបានលាក់ក្នុងចិត្ត។
យើងទាំងអស់គ្នាបានដឹង អំពីចំណុចអាក្រក់របស់ខ្លួនឯង ដែលអ្នកដទៃមិនបានដឹង ដូចជា បរាជ័យ កំហុស និងអំពើបាប។ ទោះបីជាយើងបានសារភាពអំពីការអាក្រក់ទាំងនោះ ដល់ព្រះ ហើយបានទទួលការអត់ទោសបាបពីព្រះអង្គក៏ដោយ ក៏កំហុសទាំងអស់នោះ អាចវិលត្រឡប់មកចោទប្រកាន់យើង ម្តងហើយម្តងទៀត។ យ៉ាងណាមិញ សាវ័កយ៉ូហាន ដែលជាសាវ័កដែលស្និទ្ធនឹងព្រះយេស៊ូវ បានសរសេរអំពីសេចក្តីស្រឡាញ់ ដែលព្រះមានចំពោះយើងរាល់គ្នា ហើយបានប្រាប់យើងឲ្យស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ។ គឺដូចដែលគាត់មានប្រសាសន៍ថា “គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្តីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង”(១យ៉ូហាន ៣:១៩-២០)។
ទំនុកចិត្តដែលយើងមានចំពោះព្រះ មានការកើនឡើង…
មានតម្លៃ ក្នុងព្រះនេត្រព្រះ
ពេលដែលបានទទួលដំណឹងថា មានមិត្តសំឡាញ់របស់យើងម្នាក់បានលាចាកលោក ទៅនៅជាមួយព្រះអម្ចាស់ មានបងប្អូនរួមជំនឿដ៏ឆ្លាតវ័យម្នាក់ បានផ្ញើពាក្យកម្សាន្តចិត្តមកខ្ញុំថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”(ទំនុកដំកើង ១១៦:១៥)។ សេចក្តីជំនឿដ៏រឹងមាំដែលមិត្តសំឡាញ់របស់យើង មានចំពោះព្រះគ្រីស្ទ ជាលក្ខណៈសម្បត្តិដ៏សំខាន់ជាងគេ ក្នុងជីវិតរបស់គាត់ ហើយយើងដឹងថា ពេលនេះគាត់បានទៅនៅជាមួយព្រះ ក្នុងនគរស្ថានសួគ៌ហើយ។ ក្រុមគ្រួសាររបស់គាត់ ក៏បានដឹងច្បាស់ថា គាត់បានទៅនៅជាមួយព្រះអង្គ តែខ្ញុំគ្រាន់តែគិតអំពីទុក្ខព្រួយរបស់ពួកគេនៅក្នុងការបែកគ្នានេះប៉ុណ្ណោះ។ ហើយវាជាការត្រឹមត្រូវណាស់ ដែលយើងគិតអំពីអ្នកដទៃ ក្នុងអំឡុងពេលដែលពួកគេមានទុក្ខព្រួយ ឬជួបការបាត់បង់។
ប៉ុន្តែ បទគម្ពីរទំនុកដំកើង ដែលគេបានផ្ញើមកខ្ញុំនោះ បានបង្វែរអារម្មណ៍របស់ខ្ញុំ ឲ្យមកគិតអំពីរបៀបដែលព្រះអម្ចាស់ឲ្យតម្លៃ ចំពោះការលាចាកលោករបស់មិត្តសំឡាញ់យើង។ ព្រះអម្ចាស់ឲ្យតម្លៃ ចំពោះការអ្វីដែលពិតជាមានតម្លៃសម្រាប់ព្រះអង្គមែន។ នៅក្នុងការស្លាប់របស់ពួកបរិសុទ្ធ គឺមានការមួយ ដែលកម្សាន្តចិត្តយើង នៅពេលដែលយើងកំពុងសោកសង្រេង ចំពោះអវត្តមានរបស់ពួកគេ។
ត្រង់ចំណុចនេះ យើងអាចនិយាយបានម្យ៉ាងទៀតថា “ព្រះអម្ចាស់បានរាប់ការស្លាប់របស់ពួកបរិសុទ្ធ(ពួកស្ងួនភ្ញា)របស់ព្រះអង្គ ជាការដ៏មានតម្លៃ ឬសំខាន់ណាស់”។ ពុំនោះទេ យើងអាចបកស្រាយថា “កូនស្ងួនភ្ញារបស់ព្រះអង្គ គឺពិតជាមានតម្លៃចំពោះព្រះអង្គណាស់ បានជាព្រះអង្គមិនឲ្យពួកគេស្លាប់ដោយឥតន័យឡើយ”។ ព្រះទ្រង់មិនមើលងាយការស្លាប់ឡើយ។ ព្រះគុណ និងព្រះចេស្តារបស់ព្រះអង្គពិតជាអស្ចារ្យ ចំពោះយើងដែលជាអ្នកជឿព្រះអង្គណាស់ បានជាការបាត់បង់ជីវិតរបស់យើង នៅលើផែនដីនេះ ជាការចំណេញដ៏អស្ចារ្យ។
ថ្ងៃនេះ យើងមើលឃើញព្រះអង្គព្រៀងៗ។ តែនៅថ្ងៃមួយ យើងបានឃើញព្រះអង្គច្បាស់ មុខទល់នឹងមុខ។-David McCasland